លោក Zidane មានក្ដីបារម្ភច្រើនចំពោះបញ្ហារបួសរបស់ Gareth Bale ខណៈដែលរូបគេនឹងមិនអាចជួយក្រុមលេងទល់ក្រុម Real Valladolid បានឡើយនៅយប់ថ្ងៃអាទិត្យនេះ។Bale បានមានបញ្ហារបួសកជើងរបស់ខ្លួន ដូច្នេះហើយមិនអាចចូលហាត់និងលេងទល់ក្រុម Real Valladolid បានឡើយ។ ចំពោះរឿងរបួសច្រើននេះ លោក Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយថាការលេងច្រើនប្រកួតជាប់គ្នាពេក បានធ្វើឱ្យកីឡាករភាគច្រើននឿយហត់ ហើយអាចមានរបួសគ្រប់ពេល។ លោក សង្ឃឹមថារបួស Bale លើកនេះ ជាលើកចុងក្រោយទៅចុះ។ រូបគេមានភារកិច្ចច្រើនទៀតដើម្បីជួយក្រុម។
Zidane មានឱកាសនាំក្រុមឡើងឈរនៅកំពូលតារាង La Liga បាន ប្រសិនបើពួកគេអាចស្មើឬឈ្នះក្រុម Real Valladolid បាននៅយប់នេះ។ តែអ្វីដែលគួរឱ្យបារម្ភនោះ គឺក្នុងដីរបស់ក្រុម Valladolid ពួកគេចាញ់តែ១ប្រកួតប៉ុណ្ណោះនារដូវកាលនេះ៕
ប្រភព៖ Marca