Bayern ​លត់​ក្រុម Schalke ​៥-០ ​កៀក​តំណែង​លេខ​១​វិញ​ហើយ​

​ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Schalke ​ក្នុង​លទ្ធផល ៥-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អាល្លឺម៉ង់ ​សប្ដាហ៍​ទី​១៩​នៅ​យប់មិញ​នេះ។​ខ្សែ​ប្រយុទ្ធ Lewandowski ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​មុន ​នៅ​នាទី​ទី​៥ ​មុន​ពេល Muller ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៤៥+២។ ​ឈាន​ចូល​តង់​ទី​២​ទៀត ​ក្រុម​ម្ចាស់​ផ្ទះ​នេះ​ក៏​ថែម​បាន​៣​គ្រាប់ ​ដោយ Goretzka ​នាទី​៥០ Alcantara ​នាទី​៥៨ ​និង Gnabry ​នាទី​៨៩។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Bayern ​ស៊ុត​ចេញ​២៤​ជើង​ឯ​ណោះ ​ខណៈ​ដែល​មាន​គ្រាប់​បាល់​៥​គ្រាប់។

Robert Lewandowski ​គិត​ថែម​១​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​រូបគេ​រក​បាន​២១​គ្រាប់​ហើយ​សម្រាប់​រដូវ​កាល​នេះ​ក្នុង​លីគ​អាល្លឺម៉ង់។ ខណៈ​ដែល Bayern ​វិញ​ក្នុង​តារាង​ពិន្ទុ​ឈ​នៅ​លេខ​២ ​ដោយ​ចាញ់​ក្រុម​លេខ​១ Leipzig ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT