គ្រូ​ថ្មី Barce ​ថា​ចាញ់ Valencia ​ព្រោះ​កូន​ក្រុម​មិន​ទាន់​យល់​ពី​ខ្លួន​

ក្រុម Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Valencia ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ។​ក្រោយ​ពី​បរាជ័យ​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន លោក Setien ​បាន​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា​៖ “រឿង​ពិត​គឺ​យើង​លេង​មិន​ល្អ ​ខណៈ​ដែល Valencia ​ធ្វើ​បាន​ល្អ​ជាង។ ជា​ពិសេស​តង់​ទី​១ ​យើង​មិន​អាច​ស្វែង​រក​ឱកាស​បាន​នោះ​ទេ។ មាន​រឿង​ជា​ច្រើន​ដែល​កីឡាករ​មិន​ទាន់​យល់​ពី​ការ​លេង​របស់​ខ្ញុំ។ ​កីឡាករ​យើង​លេង​បាល់​ប៉ះ​ឱ្យ​គ្នា​បាន​ច្រើន​ហើយ ប៉ុន្តែ​មិន​ទាន់​រក​ចំណុច​បញ្ចប់​ទី​បាន”។

កាល​ពី​សប្ដាហ៍​មុន​ទល់​ក្រុម Granada ​ក្រុម FC Barcelona ​នេះ​បោះ​បាល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ជាង​១​ពាន់​ប៉ះ​ឯ​ណោះ ប៉ុន្តែ​បង្កើត​ឱកាស​បាន​តែ​៦​ដង​ប៉ុណ្ណោះ។ ប្រកួត​នោះ ពួកគេ​ត្រូវ​រង់ចាំ​ដល់​នាទី​៧៧ ​ទើប Messi ​អាច​ទម្លាយ​សំណាញ់​ទី​បាន។ ដោយ​ឡែក​ទល់ Valencia ​នេះ ក៏​ដូច​គ្នា ​ការ​ប៉ះ​បាល់​បាន​ច្រើន ប៉ុន្តែ​ឱកាស​ក៏​នៅ​មាន​តិច​ដែរ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT