ក្រុម FC Barcelona ធ្វើមិនបានល្អឡើយក្នុងការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ ដោយចាញ់ក្រុម Valencia ក្នុងលទ្ធផល ២-០ ឯណោះ។ក្រុមម្ចាស់ផ្ទះ Valencia មានឱកាសរកគ្រាប់បាល់តាំងពីនាទី១២ម្ល៉េះ ដោយបាល់ប៉េណាល់ទី ប៉ុន្តែអ្នកចាំទី Stegen អាចជួយសង្គ្រោះបាល់នោះបាន។ តែយ៉ាងណាមិញ ការជួយសង្គ្រោះនោះមិនអាចមានរហូតឡើយ ពោលគឺនាទី៤៨ Gomez ដែលប៉េណាល់ទីមិនចូលនោះ អាចរកគ្រាប់បាល់បាននាំមុខ ក្រុម Barcelona ១-០។ ឈានចូលនាទី៧៧ ខ្សែប្រយុទ្ធដដែលនេះ ក៏ថែមបាន១គ្រាប់ទៀត ដើម្បីទទួលបានជ័យជម្នះ ២-០ តែម្ដង។
លទ្ធផលនេះ ក្រុម Barcelona ឈរនៅលេខ១ក្នុងតារាងសិន ដោយចាំមើលក្រុម Real Madrid ប្រកួតនៅយប់នេះ។ ប្រសិនបើក្រុម Real Madrid លេងស្មើឬឈ្នះក្រុម Real Valladolid នោះពួកគេនឹងឡើងឈរលេខ១វិញហើយ៕