Liverpool ​ចង់​បាន Isco ​ដើម្បី​បំពេញ​កន្លែង​ខ្វះ​ខាត​របស់​ក្រុម​

​ក្រុម Liverpool ​កំពុង​តាម​ចែចូវ​យក​ខ្សែ​បម្រើ Isco ​របស់​ក្រុម Real Madrid ​នា​ខែ​មករា​នេះ ​ឬ​យក​ឱ្យ​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ដើម្បី​មក​បំពេញ​កន្លែង​ខ្វះខាត​របស់​ខ្លួន។

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ លេង​បាន​តែ​៦​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ La Liga ​នា​រដូវ​កាល​នេះ ​ហើយ​ដំណឹង​ថា​នឹង​អាច​ចាកចេញ​ពី Real Madrid ​ក៏​នៅ​តែ​កើត​មាន​ផង​ដែរ។ ក្នុង​នោះ Liverpool ​ក៏​ជា​ក្រុម​មួយ​ចង់​បាន​កីឡាករ​វ័យ​២៧​ឆ្នាំ​នេះ​ដែរ។ ពួកគេ​ត្រៀម​ប្រាក់​៤៧​លាន​ផោន​ក្នុង​ការ​យក​ខ្សែ​បម្រើ​រូប​នេះ ​ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​បាន​ឡើយ ព្រោះ​ក្រុម​អធិរាជ​ស ​មិន​ទាន់​ព្រម​លក់​ចេញ​ត្រឹម​តម្លៃ​នេះ​ទេ។

បើ​តាម​ប្រភព​នៅ​អេស្ប៉ាញ ​ក្រុម Real Madrid ​ទាមទារ​ដល់​៥៩​លាន​ផោន​ឯ​ណោះ ទើប​អនុញ្ញាត​ឱ្យ Isco ​ចាកចេញ​ពី​ក្រុម​បាន។ ​ការ​ទាមទារ​ថ្លៃ​យ៉ាង​នេះ ​ដោយសារ​តែ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​លោក Zidane ​បាន​ផ្ដល់​នាទី​លេង​ឱ្យ​ទៅ Isco ​ហើយ​រូបគេ​ក៏​ធ្វើ​បាន​ល្អ​ច្រើនដែរ៕ប្រភព៖ Dailystar

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT