ក្នុង​ពាន Copa del Rey ​ក្រុម Real Madrid ​នឹង​ប៉ះ​ក្រុម​ដែល​ធ្លាប់​បំបាក់​ខ្លួន ៦-១​

​ការ​ចាប់​ឆ្នោត​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa del Rey ​បាន​រក​ឃើញ​ក្រុម​ប៉ះ​គ្នា​ហើយ ​ក្នុង​នោះ​ក្រុម Real Madrid ​នឹង​ប៉ះ​ក្រុម Real Zaragoza ​។

នេះ​អាច​ជា​រឿង​មិន​ល្អ​មួយ​សម្រាប់​ក្រុម Real Madrid ​ក៏​ដូចជា​អ្នក​គាំទ្រ​ផ្ទាល់។ ​ត្បិត​អី​ក្រុម Real Zaragoza ​នេះ ធ្លាប់​ធ្វើ​ឱ្យ​អធិរាជ​ស​ចុក​ចាប់​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៦​កន្លង​ទៅ។ ​នៅ​គ្រា​នោះ ​ក្នុង​ពាន​រង្វាន់ Copa del Rey ​នេះ​ឯង ​គឺ​ក្រុម Real Zaragoza  ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​បាន​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ​នា​ទឹក​ដី​របស់​ពួកគេ។ ខណៈ​ដែល​ជើង​ទី​២​វិញ ​ក្រុម Real Madrid ​អាច​យក​ឈ្នះ​វិញ​បាន​ក្នុង​លទ្ធផល ​៤-០ ​តែ​គិត​ទាំង​ពីរ​ជើង ​ក្រុម Real Madrid ​ជា​អ្នក​ធ្លាក់។

រំលឹក​ថា​ក្រុម Real Madrid ​លេង​ក្នុង​ពាន​រង្វាន់ Copa del Rey ​នេះ ​ពួកគេ​មិន​សូវ​ជា​កាក់កប​ប៉ុន្មាន​នោះ​ទេ។ ​តែ​យ៉ាងណាមិញ ​សម្រាប់​រដូវ​កាល​នេះ គេ​សង្កេត​ឃើញ​ថា​ក្រុម Real Madrid ​មាន​កីឡាករ​ក្មេង​ៗ​ល្អ ​ដូច្នេះ​ហើយ​អាច​នឹង​ប្រជែង​យក​ពាន​នេះ​ដែរ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT