Mane ​រង​របួស ​អាច​សម្រាក​ដល់​៣​សប្ដាហ៍​

ខ្សែ​ប្រយុទ្ធ Sadio Mane ​បាន​រង​របួស​សរសៃ​ពួរ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម ​Wolver ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​អវត្តមាន​យ៉ាង​តិច​៣​សប្ដាហ៍​។

នេះ​ជា​កង្វល់​មួយ​សម្រាប់​ក្រុម Liverpool ​ផង​ដែរ ត្បិត​អី​រូបគេ​នេះ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម។ ​លោក Klopp ​ចង់​បន្ដ​កំណត់ត្រា​មិន​ចាញ់​ក្នុង​លីគ​អង់គ្លេស​ឱ្យ​បាន​នា​រដូវ​កាល​នេះ ​ប៉ុន្តែ​ការ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​សំខាន់​ដូចជា Mane ​នេះ អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​ពិបាក​ផង​ដែរ។ ​Mane ​នឹង​អវត្តមាន​ចំនួន​៣​ប្រកួត គឺ​ទល់​ក្រុម Shrewsbury ​ក្នុង​ពាន FC Cup ​និង​ក្រុម West Ham ​ក៏​ដូចជា Shouthampton ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។

យ៉ាងណាមិញ ​ក្រុម Liverpool ​រំពឹង​ថា​កីឡាករ​សេណេហ្គាល់​រូប​នេះ​នឹង​អាច​លេង​បាន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Atletico Madrid ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នា​ថ្ងៃ​ទី ១៨​ខែ​កុម្ភៈ​ឆ្នាំ​២០២០៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT