AC Milan ​តាំង​ពី Zlatan ​មក ​៥​ប្រកួត​មក​ហើយ ​មិន​ទាន់​បរាជ័យ​ឡើយ​

​ក្រុម AC Milan ​តាំង​ពី​នាំ​យក​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​មក ​ពួកគេ​លេង​៥​ប្រកួត​មក​ហើយ ​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ទេ។

​ក្រុម AC Milan ​បាន​យក​ឈ្នះ​លើ​ក្រុម Brescia ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ ដោយ​កីឡាករ Ante Rebic ​ជា​អ្នក​សម្រេច​ទី​បាន។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ រក​បាន​៣​គ្រាប់​មក​ហើយ ​ក្នុង​ការ​លេង​២​ប្រកួត​ចុង​ក្រោយ​នេះ ​ហើយ​ក៏​ជួយ​ក្រុម AC Milan ​បន្ដ​កំណត់ត្រា​មិន​ចាញ់​៥​ប្រកួត​មក​ហើយ ដោយ​ក្នុង​នោះ​ឈ្នះ​៤ និង​ស្មើ​១។

គេ​អាច​សង្កេត​ឃើញ​ក្រុម​នេះ ​តាំង​ពី​មាន​វត្តមាន​របស់ Zlatan ​មក ​ពួកគេ​លេង​ខំ​ប្រឹង​ខ្លាំង​មែនទែន។  ​ដោយ​ការ​ធ្វើ​បាន​ល្អ​នេះ ​បច្ចុប្បន្ន​ក្រុម AC Milan ​បាន​ឡើង​មក​លេខ​៦​ក្នុង​តារាង​វិញ​ហើយ ​ដោយ​មាន​៣១​ពិន្ទុ ​ឆ្លង​កាត់​២១​ប្រកួត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT