Haaland ​ល្អ​មែន ​យប់មិញ​រក​បាន​២​គ្រាប់​ជួយ Dortmund ​ទៀត​ហើយ​

​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Haaland ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ទៀត​ហើយ ក្នុង​ការ​ប្រកួត​ដែល​ក្រុម Dortmund ​យក​ឈ្នះ​លើ​ក្រុម Koln ​ក្នុង​លទ្ធផល ៥-១។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម Dortmund ​ហាក់​មិន​ពិបាក​ក្នុង​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ទេ។ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Koln ​បាន​យ៉ាង​ផុយ​តែ​ម្ដង ពោល​គឺ​៥​គ្រាប់​ដែល​រក​បាន​កើត​ចេញ​ពី Raphaël Guerreiro ​១​គ្រាប់ ​Reus ​១​គ្រាប់ ​Sancho ​១​គ្រាប់ ​និង Haaland ​២​គ្រាប់​ម្នាក់​ឯង។ Haaland ​នេះ ​ប្ដូរ​ចូល​នាទី​៦៥ ​រក​បាន​នាទី​៧៧​១​គ្រាប់ ​និង​៨៧​១​គ្រាប់។

​យុវជន​វ័យ​ក្មេង​ខាង​លើ ​ក្លឹប Dortmund ​ទើប​តែ​ទិញ​យក​នៅ​ខែ​មករា​នេះ​ប៉ុណ្ណោះ​ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន។ ​ប៉ុន្មាន​ប្រកួត​មក​នេះ ​រូបគេ​លេង​សរុប​ទើប​បាន​៦០​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៥​គ្រាប់​ទៅ​ហើយ៕ប្រភព៖ dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT