De Jong ​៖ ​ខ្ញុំ​ចង់​ឈ្នះ Champions League ​ជាមួយ Barcelona ​

ខ្សែ​បម្រើ​វ័យ​ក្មេង De Jong ​ថា​ចង់​ឈ្នះ​ពាន​ទាំង​អស់​ជាមួយ​ក្រុម FC Barcelona ​ប៉ុន្តែ​បើ​ឱ្យ​រើស​នោះ​នឹង​យក​ពាន​រង្វាន់ UEFA Champions League ​ហើយ។

​ក្រុម Barcelona ​នៅ​លេង​ពាន​រង្វាន់​ទាំង​៣ គឺ La Liga UEFA Champions League ​និង​Copa del Rey ​។ ​ការ​បាន​លេង​និង​មាន​ឱកាស​ឈ្នះ​ទាំង​៣​ពាន​នេះ​ហើយ ធ្វើ​ឱ្យ​ខ្សែ​បម្រើ De Jong ​របស់​ក្រុម​នេះ ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​ឈ្នះ​ឱ្យ​បាន​ទាំង​៣​នេះ​តែ​ម្ដង ប៉ុន្តែ​បើ​ឱ្យ​ជ្រើសរើស​នេះ​គឺ​យក​ពាន UEFA Champions League ​វិញ។ ​

​អតីត​កីឡាករ Ajax ​បាន​និយាយ​ថា​៖ “ជា​កីឡាករ​ខ្ញុំ​ចង់​ឈ្នះ​ទាំង​អស់​ហ្នឹង ប៉ុន្តែ​ប្រសិន​បើ​រើស​ខ្ញុំ​យក Champions League ​។ ​លេង​ជាមួយ​អ្នក​ចាត់ការ​ថ្មី ​យើង​ផ្ដោត​សំខាន់​លើ​ការ​លេង​ឱ្យ​បាន​ល្អ​មើល។ គំនិត​របស់​គាត់​ដូច​ទៅ​នឹង Valverde ​ដែរ ​គឺ​លេង​គ្រប់​គ្រង​​បាល់​ឱ្យ​បាន​ច្រើន។ ​មាន​ការ​ផ្លាស់​ប្ដូរ​តិចតួច​ប៉ុណ្ណោះ ​ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ការ​គ្រប់​គ្រង​បាល់​ឱ្យ​បាន​ល្អ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT