កីឡាករ Arsenal ​ម្នាក់​នេះ ​សង្ឃឹម​ថា Barcelona ​នឹង​ទិញ​រូប​គេ​

​Pierre-Emerick Aubameyang ​បាន​ឱ្យ​ភ្លើង​ខៀវ ​ជា​សញ្ញា​ឱ្យ​ក្លឹប FC Barcelona ​ទិញ​យក​រូបគេ​ទៅ​លេង​នា​ខែ​មករា​នេះ ​ក្រោយ​ពី​លែង​មាន​ចិត្ត​លេង​នៅ Arsenal ​ទៀត​ហើយ។

Aubameyang ​បាន​និយាយ​ថា​ខ្លួន​ចង់​ចាកចេញ​ពី​ក្រុម​កាំភ្លើង​ធំ​ហើយ ​ដោយសារ​តែ​ខ្លួន​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​នៅ​ទី​នេះ។ ​ក្លឹប​បន្ទាប់​ដែល​រូបគេ​ចង់​ទៅ​លេង​នោះ គឺ​ក្រុម FC Barcelona ​ដែល​កំពុង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ជំនួស​តំណែង​របស់ Suarez ​ស្រាប់។ ​រូបគេ ​រំពឹង​ថា​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ពិចារណា​យក​រូបគេ ​ព្រោះ​ក្រុម Arsenal ​ក៏​អាច​នឹង​លក់​ក្នុង​តម្លៃ​សមរម្យ​មិន​ថ្លៃ​នោះ​ដែរ។

​ក្រុម Arsenal ​បច្ចុប្បន្ន​នេះ​លេង​មិន​សូវ​បាន​ល្អ​ទេ បើ​ទោះ​ជា​ពួកគេ​បាន​ផ្លាស់​ប្ដូរ​អ្នក​ចាត់ការ​ថ្មី​ហើយ​ក៏​ដោយ។ ​ស្រប​ពេល​ Aubameyang ​ក៏​នឹង​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្លួន​ផង​ដែរ​នៅ​ពេល​ខាង​មុខ។ ​ដូច្នេះ​ហើយ ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ ​មិន​ថ្លៃ​ខ្លាំង​ឡើយ ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន៕ប្រភព៖ Dailymail

  • កីឡាករ Arsenal ​ម្នាក់​នេះ ​សង្ឃឹម​ថា Barcelona ​នឹង​ទិញ​រូប​គេ​