មិន​គួរ​ឱ្យ​ជឿ AT Madrid ​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​លីគ​លំដាប់​លេខ​៣

ក្រុម Atletico Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Cultural Leonesa ​នៅ​លីគ​លំដាប់​ទី​៣ ​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​របស់​លោក​ Diego Simeone ​ស៊ុត​ដល់​ទៅ​២៥​ជើង​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​មាន​គ្រាប់​បាល់​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ ដោយ​កីឡាករ Correa ​ជា​អ្នក​ធ្វើ​បាន​សម្រេច​នៅ​នាទី​៦២។ ​យ៉ាងណាមិញ ​ដល់​នាទី​៨៣​ហើយ ​កីឡាករ Julen ​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​តាម​ស្មើ​ឱ្យ​ក្រុម Cultural ​បាន​វិញ។ ​លទ្ធផល​ស្មើ​គ្នា​នេះ ​តម្រូវ​ឱ្យ​ពួកគេ​លេង​ថែម​ម៉ោង​។ ​នៅ​នាទី​១០៨ Sergio Benito ​របស់​ក្រុម  Cultural ​អាច​រក​បាន​១​គ្រាប់​ទៀត ​ហើយ​វា​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។

​ក្រុម Real Madrid ​និង Barcelona ​ក៏​ប៉ះ​ក្រុម​លីគ​លំដាប់​ទៀត​នេះ​ដែរ ​ក្នុង​ការ​ប្រកួត Copa del Rey ​ប៉ុន្តែ​ពួកគេ​អាច​ស្វែង​រក​ជ័យជម្នះ​បាន។ សម្រាប់ AT Madrid ​វិញ ​ពួកគេ​បាន​បរាជ័យ​ហើយ ​នេះ​ជា​ក្រុម​ទី​៤​ហើយ​នៅ La Liga ដែល​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​លីគ​លំដាប់​ទី​៣​ក្នុង​ពាន​រង្វាន់​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT