ការ​ផ្ទេរ Bruno ​ទៅ Man Utd ​ត្រូវ​រំសាយ​ចោល​ទៀត​ហើយ​

​ក្រោយ​ពី​ចរចា​គ្នា​ជា​ច្រើន​លើក​មក ​ពេល​នេះ​ការ​ផ្ទេរ Bruno Fernandes ​ទៅ​លេង​នៅ​ក្លឹប Manchester United ​ត្រូវ​រំសាយ​ចោល​វិញ​ហើយ ព្រោះ​តម្លៃ​ខ្លួន​មិន​ត្រូវ​គ្នា​។

​ក្រុម Sporting Lisbon ​នៅ​តែ​ទាមទារ​តម្លៃ​ខ្លួន​៦៨​លាន​ផោន​ដដែល ខណៈ​ដែល​ក្រុម Man Utd ​វិញ ​មិន​ហាន​ដល់​តម្លៃ​នេះ​ឡើយ ពួកគេ​មាន​ត្រឹម​៥៥​លាន​ផោន​ប៉ុណ្ណោះ។ ​ការ​ខុស​តម្លៃ​គ្នា​ជាង​១០​លាន​ផោន​នេះ​ហើយ ធ្វើ​ឱ្យ​ការ​ផ្ទេរ​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ។ ​ប្រភព​បាន​បញ្ជាក់​ថា ​រឿង​ផ្ទេរ​ខ្សែ​បម្រើ​រូប​នេះ ​ត្រូវ​រំសាយ​ចោល​បាត់​ទៅ​ហើយ ព្រោះ​ក្រុម Man Utd ​មិន​ហាន​តំឡើង​លុយ​ថែម​ទៀត​នោះ​ទេ។

Bruno ​ជា​កីឡាករ​លេចធ្លោ​ម្នាក់ ​ដែល​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​រំពឹង​ថា​នឹង​ឃើញ​វត្តមាន​នៅ Old Trafford ​។ កីឡាករ​រូប​នេះ ​លេង​២៧​ប្រកួត ​រក​បាន​១៥​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១៤​គ្រាប់ ​នា​រដូវ​កាល​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT