Klopp ​ចង់​ក្អួត ពេល​ឪ​ឮ​គេ​ថា Liverpool ​ទោះ​ចាញ់​៦​ប្រកួត​ក៏​នៅ​លើក​ពាន​

លោក Klopp ​ចង់​ក្អួត​នៅ​ពេល​ដែល​ឮ​គេ​និយាយ​ថា​ទោះ​ក្រុម Liverpool ​លេង​ចាញ់​៦​ប្រកួត​នៅ​ពេល​ខាង​មុខ ​ក៏​ពួកគេ​នៅ​តែ​មាន​ឱកាស​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ដែរ។

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Wolves ​បាន​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​២៣​របស់​ខ្លួន។ ​នេះ​ជា​ជំហាន​បន្ទាប់​របស់​ក្រុម​លោក Klopp ​ឈាន​ទៅ​រក​ពាន​រង្វាន់​ហើយ ​ព្រោះ​ថា​ពួកគេ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ ​ឆ្ងាយ​ខ្លាំង​មែនទែន ​ហៅ​លែង​ឮ​ទៅ​ហើយ។

​ជាមួយ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ ​មាន​អ្នក​គាំទ្រ​ថា​ទោះ​ក្រុម Liverpool ​លេង​ធ្វើ​ចាញ់​៥​ទៅ​៦​ប្រកួត​ទៀត ​ក៏​ពួកគេ​នៅ​មាន​ឱកាស​លើក​ពាន​ដដែល។ ​សម្ដី​នេះ ​បាន​ធ្វើ​ឱ្យ​លោក Klopp ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​ក្អួត​នៅ​ពេល​ឮ​សម្ដី​នេះ។ ​យើង​មិន​អាច​មើល​ស្រាល​ការ​ប្រកួត​ណា​មួយ​ឡើយ។ យើង​នឹង​ប្រឹងប្រែង​រហូត​ដល់​ទី​បញ្ចប់”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT