ក្រោយ​លឺ R.Madrid ចង់​បាន Arsenal ​គ្រោង​ដំឡើង​ថ្លៃ​ឈ្នួល ១ ជា ៣ ដល់​កីឡាករ​ម្នាក់

តាម​របាយការណ៍​ពី​សារព័ត៌មាន DailyMail បាន​ចុះ​ផ្សាយ​ថា​កីឡាករ​វ័យ​ក្មេង Gabriel Martinelli នឹង​ត្រូវ​បាន​ក្លឹប​ផ្តល់​ជូន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​មុន ១ ទ្វេ​ជា ៣ ​ដោយ​ឡើង​ពី ១០ ០០០ ផោន​ដល់ ៣០ ០០០ ផោន​ក្នុង​មួយ​សប្តាហ៍ ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤។

នេះ​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្លឹប Real Madrid ដែល​ចាប់​អារម្មណ៍​ចង់​នាំ​យក​កីឡាករ​ប្រេស៊ីល​រូប​នេះ។ Martinelli នៅ ២១ ប្រកួត​ឲ្យ​ក្លឹប Arsenal ​រដូវ​កាល​នេះ រក​បាន ១០ គ្រាប់​ហើយ ក្នុង​នោះ​ក៏​មាន ៣ គ្រាប់​នៅ Premier League ផង​ដែរ។

បញ្ជាក់​ថា​កីឡាករ​វ័យ ១៨ ឆ្នាំ ធ្លាប់​ហ្វឹកហាត់​នៅ​ថ្នាល Ituanoរបស់​ប្រេស៊ីល​កាល​ពី​ឆ្នាំ ២០១៥ ទើប​តែ​មក​ដល់​ឆ្នាំ ២០១៩ នេះ​បាន​ចូលរួម​ជាមួយ​ក្លឹប Arsenal លើ​កុងត្រា​ដល់​ឆ្នាំ ២០២៤ ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៦,៧ លាន​អឺរ៉ូ៕ ប្រភព៖ Goal

  • ក្រោយ​លឺ R.Madrid ចង់​បាន Arsenal ​គ្រោង​ដំឡើង​ថ្លៃ​ឈ្នួល ១ ជា ៣ ដល់​កីឡាករ​ម្នាក់