លឺ​ថា​ជើង​ស៊ុត​នៅ PL មួយ​រូប បើក​ភ្លើង​ខៀវ​ឲ្យ Barcelona ចូល​ចែចូវ​ហើយ

តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី ២៣ មករា​នេះ បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Barcelona បាន​ទទួល​ដំណឹង​ល្អ​ពី​ខ្សែ​ប្រយុទ្ធ Pierre Emerick Aubameyang ហើយ ពោល​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង​លើក​ភ្លើង​ខៀវ​ព្រម​ឲ្យ​អ្នក​មាន​បុណ្យ​ចូល​ចែចូវ​ហើយ។

កីឡាករ​វ័យ ៣០ ឆ្នាំ ហាក់​មិន​ពេញ​ចិត្ត​នឹង​ការ​បន្ត​លេង​នៅ Arsenal ដោយ​គិត​ថា​មិន​មាន​ឱកាស​លេង​នៅ Champions League តែ​ដែល​កាល​នៅ Dortmund ស្ថានភាព​របស់​ខ្លួន​សឹង​តែ​ល្អ​ជាង​នេះ​ទៅ​ទៀត។

Barcelona ចង់​ខ្ចី​ជើង​ដល់​បញ្ចប់​រដូវ​កាល​សិន ដើម្បី​ជំនួស​អវត្តមាន Luis Suarez ដែល​របួស​រយៈ​ពេល​យូរ​ចន្លោះ ៤-៥ ខែ​ខាង​មុខ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT