Nacho ថា​ឲ្យ​តែ Mbappe លើក​សញ្ញា​ភ្លើង​ខៀវ​ភ្លាម ខ្លួន​ប្រាប់​ទៅ​ក្លឹប​ឲ្យ​ដឹង​ភ្លែត

Nacho Fernandez ក៏​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ Real Madrid ឯ​ទៀត​ដែល​បង្ហាញ​ការ​ពេញ​ចិត្ត​ក្នុង​ការ​មក​ចូលរួម​របស់ Kylian Mbappe ដោយ​បាន​សង្កត់​ធ្ងន់​ថា​ចង់​ឲ្យ​ក្លឹប​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ប្រសិន​ទទួល​បាន​ភ្លើង​ខៀវ​ពី​ភាគី​ម្ខាង​ទៀត។

Nacho និយាយ​ក្រោយ​ចប់​ការ​ប្រកួត Copa del Rey កាល​ពី​យប់​មិញ​ថា៖ “ប្រសិន Mbappe គាត់​លើក​ភ្លើង​ខៀវ​ឲ្យ​យើង​ហើយ នោះ​យើង​នឹង​ផ្តល់​ដំណឹង​ទៅ​កាន់​ក្លឹប​ភ្លាម”។

គួរ​បញ្ជាក់​ថា Mbappe និង Zidane ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ​បំផុត ហើយ​កន្លង​ទៅ​កីឡាករ​បារាំង​ក៏​និយាយ​ថា​អ្នកចាត់ការ​រូប​នេះ​ជា idol របស់​ខ្លួន បន្ទាប់​ពី Cristiano Ronaldo ផង​ដែរ។

Mbappe រដូវ​កាល​នេះ​រក​បាន ១៣ គ្រាប់​ហើយ​នៅ​ការ​ប្រកួត ១៤ លើក​ក្នុង​ Ligue 1 និង​នៅ Coupe de la Ligue ៣ ប្រកួត​រក​បាន ២ គ្រាប់ ខណៈ​នៅ UCL រក​បាន ៥ គ្រាប់​ក្នុង ៥ ប្រកួត ពោល​គឺ​នៅ​តែ​លេចធ្លោ​ខ្លាំង​ដដែល៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT