(វីដេអូ) Bale ​រក​បាន ១ គ្រាប់​នៅ​ជ័យជម្នះ ៣-១ Copa del Rey វគ្គ ៣២ ក្រុម

នា​ព្រឹត្តិការណ៍ Copa del Rey វគ្គ ៣២ ក្រុម​ដែល Real Madrid តតាំង​ក្រុម​មិន​ដែល​ស្គាល់ Unionistas ​បាន​យក​ឈ្នះ​នៅ​លទ្ធផល ៣-១ បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។

ក្នុង​នោះ​ Gareth Bale និង Brahim Diaz គឺ​ជា​អ្នក​សម្រេច​គ្រាប់​បាល់​ឲ្យ Real Madrid ខណៈ​មាន​ចំណេញ​បាល់ Own Goal មួយ​គ្រាប់​នៅ​នាទី ៦២ ដោយ​កីឡាករ Mateo របស់​ម្ចាស់​ផ្ទះ។ ភាគរយ​គ្រប់គ្រង​បាល់ Real គ្រប​ដណ្តប់​ដោយ​ទៅ ៦៨ ភាគរយ​ឯ​ណោះ និង​មាន​ការ​បញ្ជូន​បាល់​លើស​គ្នា​ ១ ជា ២ ដោយ Real មាន ៦៣៩ លើក និង Unioistas មាន ៣០១ លើក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា​ប្រកួត​បន្ទាប់​របស់ Real Madrid ត្រូវ​តតាំង​ម្ចាស់​ដី Valladolid នៅ​ថ្ងៃ​ទី ២៧ មករា មុន​ប៉ះ​គូ​ខ្លាំង Atletico Madrid នា​ចុង​សប្តាហ៍​ដែល​ជា​ជើង​ទី ២ ប្រចាំ​ក្របខ័ណ្ឌ LaLiga៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT