Suarez ​៖ ​ខ្ញុំ​និង​ប្រជាជន​អ៊ុយរុយហ្គាយ ​៣​លាន​នាក់ កំពុង​ចាំ Cavani ​ត្រលប់​មក​វិញ

នៅ​ម៉ោង​៩​យប់​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ត្រូវ​តតាំង​ជាមួយ​ក្រុម​បារាំង​ហើយ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2018 ។

មុន​ការ​ប្រកួត​នេះ​ឈាន​ចូល​មក​ដល់ ​ក្រុម​អ៊ុយរុយហ្គាយ ​កំពុង​មាន​វិបត្តិ​ខ្សែ​ប្រយុទ្ធ។ Cavani ​បាន​រង​របួស អំឡុង​ពេល​លេង​ទល់​ក្រុម​ព័រទុយហ្គាល់។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​មិន​ទាន់​បាន​ចូល​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នោះ​ទេ ​ដោយ​រូបគេ​ត្រូវ​ហាត់​ម្នាក់​ឯង​សិន ស្រប​ពេល​ការ​ប្រកួត​នឹង​ឈាន​ចូល​មក​ដល់​នៅ​ម៉ោង​៩​យប់​នេះ​ហើយ។

មិត្ត​រួម​ក្រុម​របួស​នេះ ​បាន​ធ្វើ​ឱ្យ Luis Suarez ​មាន​ក្ដី​បារម្ភ​ដែរ ត្បិត​អី Cavani ​ជា​កីឡាករ​សំខាន់​មិន​អាច​ខ្វះ​បាន​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ខ្សែ​ប្រយុទ្ធ​លេង​នៅ​ក្លឹប FC Barcelona ​បាន​និយាយ​ថា​៖ “ខ្ញុំ​និង​ប្រជាជន​អ៊ុយរុយហ្គាយ ​៣​លាន​នាក់​ទៀត ​កំពុង​រង់ចាំ​គាត់​ត្រលប់​មក​ជួយ​ជម្រើស​ជាតិ​វិញ។ ខ្ញុំ​ដឹង​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ពិបាក ព្រោះ​របួស​មិន​មាន​ពេល​ច្រើន​ក្នុង​ការ​ព្យាបាល។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​គាត់​នឹង​ត្រលប់​មក​ជួយ​យើង​ទាន់​ពេល​វេលា​”៕ប្រភព៖ Beinsports

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT