(វីដេអូ) Juve ទម្លាក់ Roma កក់​កៅអី​ឡើង​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៅ Coppa ហើយ

ក្លឹប Juventus បាន​យក​ឈ្នះ​ទៅ​លើ Roma នៅ​លទ្ធផល ៣-១ នា​ជំនួប​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Coppa Italia កាល​ពី​យប់​មិញ។ 

៣ គ្រាប់​ដែល​សម្រេច​បាន​កើត​ចេញ​ពី​កីឡាករ Cristiano Ronaldo នៅ​នាទី ២៦ ស្រប​ពេល Rodrigo Bentancur បន្ត​គ្រាប់​ទី​ពីរ​នាទី ៣៨ និង Leonardo Bonucci បិទ​គ្រាប់​ទី​បី​នៅ​នាទី ៤៥+២។ ក្នុង​នោះ Buffon ជា​អ្នក​បង្កើត​បាល់ Own-Goal ជួយ​ឲ្យ Roma បំបែក​ពង​មាន់​របស់​ខ្លួន​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=kJCSVMt4BYE

គួរ​រំឭក​ថា​មក​ទល់​ពេល​នេះ​យើង​រក​បាន ២ ក្រុម​ហើយ​ដែល​ឆ្លង​ទៅ​កាន់​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​ដោយ​មាន Napoli និង Juventus ​ហើយ​ត្រូវ​អ៊ុត​មើល​លទ្ធផល​នៃ​ការ​ប្រកួត​របស់ AC Milan ក៏​ដូច​ជា Inter Milan នៅ​សប្តាហ៍​ក្រោយ​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT