• Jose ​ចង់​យក Bale មក​ជំនួស​តំណែង Harry Kane ​ដែល​រង​របួស​

    ​លោក Jose Mourinho ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Gareth Bale ​មក​ជំនួស​តំណែង​របស់ Harry Kane ​ដែល​រង​របួស​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ​។

    ​ក្រុម Spurs ​កំពុង​បាត់​បង់​កម្លាំង​ប្រយុទ្ធ​នៅ​តំបន់​ខាង​លើ ​ក្រោយ​ពី​ប្រធាន​ក្រុម​របស់​ពួកគេ Harry Kane ​ត្រូវ​វះ​កាត់ ​និង​សម្រាក​ដល់​ទៅ​៣​ខែ​ឯ​ណោះ។ ​បច្ចុប្បន្ន​លោក Jose Mourinho ​កំពុង​សម្លឹង​មើល​កីឡាករ​ថ្មី ដើម្បី​មក​ជំនួស​តំណែង​របស់ Kane ​។ ​ក្នុង​នោះ លោក​មើល​ឃើញ​ថា Gareth Bale ​ដែល​ជា​អតីត​កីឡាករ Spurs ​ស្រាប់ ​អាច​ជា​ជម្រើស​ល្អ​បំផុត​ហើយ ស្រប​ពេល​រូបគេ​ក៏​មិន​សូវ​បាន​លេង​ដែរ​នៅ​ក្លឹប Real Madrid ​។

    Spurs ​នេះ​បាន​ទាក់ទង Real Madrid ​ម្ដង​មក​ហើយ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ ​ពួកគេ​ចង់​ខ្ចី​ជើង​កីឡាករ​វែល​ខាង​លើ​មក​លេង ជា​ជាង​ទិញ​យក​ដាច់​តែ​ម្ដង ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​អាច​នឹង​ថ្លៃ។ ​តែ​ខាង Real Madrid ​វិញ ​ការ​ខ្ចី​ជើង​គឺ​មិន​មែន​ជា​ជម្រើស​របស់​ពួកគេ​ឡើយ។ លោក Zidane ​ចង់​លក់​ឱ្យ​ដាច់​តែ​ម្ដង ​ជា​ជាង​ការ​ឱ្យ​ខ្ចី​ជើង៕ប្រភព៖ Foxsportsasia


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT