Setien៖ Barcelona ​ពេញ​ចិត្ត​ពាន​នេះ ​យើង​នឹង​ព្យាយាម​ឈ្នះ​វា​ឱ្យ​បាន​

​ក្រុម FC Barcelona ​នឹង​ត្រូវ​ប៉ះ​ក្រុម ​Ibiza ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​នៅ​ម៉ោង​១​យប់​ថ្ងៃ​ពុធ​នេះ ​ដោយ​អវត្តមាន​កីឡាករ​សំខាន់ Lionel Messi , Pique ​និង Busquets ។

លោកSetien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “យើង​មិន​មាន Messi ​​ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​ទៅ​កីឡាករ​ដទៃ​ទៀត​ថា​ពួកគេ​ក៏​សំខាន់​ដែរ។ ​នៅ​រាត្រី​នេះ ​ជា​ការ​ប្រកួត​ពិសេស​មួយ។ វា​នឹង​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​បញ្ចេញ​សមត្ថភាព។ ខ្ញុំ​ចូល​ចិត្ត Copa ​តាំង​ពី​នៅ​ជា​កីឡាករ។ វា​ជា​ការ​ប្រកួត​ល្អ​មួយ ​ក្រុម Barcelona តែងតែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ​យើង​នឹង​ព្យាយាម​ឈ្នះ​វា​ឱ្យ​បាន​”។

នេះ​ជា​ប្រកួត​ទី​២​របស់​លោក Setien ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម FC Barcelona ​។ ​កាល​ពី​ប្រកួត​ទី​១​កន្លង​ទៅ ​លោក​ដឹក​នាំ​ក្រុម​ឈ្នះ Granada ​ក្នុង​លទ្ធផល ​១-០ ​ដោយ Messi ​ជា​អ្នក​បំប៉ោង​ទី​បាន​សម្រេច​៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT