ក្រុម Manchester City បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផលត្រឹមតែ ១-០ ប៉ុណ្ណោះ នាការប្រកួតលីគកំពូលអង់គ្លេសនៅយប់មិញនេះ។
ក្រុម Man City ក្នុងការប្រកួតនៅយប់មិញនេះ ហាក់ដូចជាពិបាករកគ្រាប់បាល់ក្នុងការលេងទល់ក្រុមម្ចាស់ផ្ទះ Sheffield United។ ខ្សែប្រយុទ្ធ Jesus មានឱកាសប៉េណាល់ទី១គ្រាប់ទៅហើយ ប៉ុន្តែមិនអាចសម្រេចទីបាននៅ៣៦។ ការប្រកួតនេះ ត្រូវរង់ចាំរហូតដល់ Aguero ប្ដូរចូលនាទី៦៧ ទើបក្រុម Man City រកគ្រាប់បាល់បាល់នៅនាទី៧៣ ដោយខ្សែប្រយុទ្ធអាហ្សង់ទីនប្ដូរចូលនេះឯង។
ចប់ការប្រកួត ក្រុម Man City យកឈ្នះក្រុម Sheffield United ក្នុងលទ្ធផល ១-០។ លោក Pep មិនបន្ទោសកូនក្រុមរបស់លោក ដែលលេងមិនសូវបានល្អក្នុងការប្រកួតនេះទេ ប៉ុន្តែលោកដាស់តឿនថាពួកគេត្រូវឱ្យបានផ្សេងពីប្រកួតយប់នេះ ប្រសិនបើស្ថិតនៅវគ្គចាញ់ធ្លាក់ក្នុងការប្រកួតដទៃទៀត៕ប្រភព៖ Dailymail