(វីដេអូ) Napoli សងសឹក​ឲ្យ Juve ទម្លាក់ Lazio ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ Coppa

បើក​ឆាក​គូ​ទី​មួយ​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Coppa Italia ក្លឹប Napoli បាន​ទម្លាក់ Lazio ក្នុង​លទ្ធផល ១-០ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ត្រូវ​លេង​ ១០-១០ ចាប់​តាំង​ពី​នាទី ២៥។

កីឡាករ Elseid Hysaj របស់ Napoli លេង​នៅ​តំណែង​ការពារ​ស្លាប​ទទួល​កាត​ក្រហម​នៅ​នាទី ១៩ ស្រប​ពេល​ខ្សែ​បម្រើ Lucas របស់ Lazio បាន​កាត​ក្រហម​នៅ​នាទី ២៥។ ទាំង​ភាគរយ​គ្រប់គ្រង​បាល់​និង​ឱកាស​បញ្ចប់​ទី Lazio មាន​ច្រើន​ជាង ប៉ុន្តែ​សោកស្តាយ​នៅ​មិន​អាច​តាម​ស្មើ​គ្រាប់​បាល់​បើក​ឆាក​នាទី​ ២ របស់ Lorenzo Insigne បាន​ឡើយ

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​រំឭក​ថា​នៅ​សល់ ៣ គូ​ផ្សេង​ទៀត​ដែល​មាន​មួយ​គូ​លេង​រាត្រី​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដោយ Juventus នឹង​ត្រូវ​តតាំង Roma នា​វេលា​ម៉ោង ០២:៤៥ នាទី ​ព្រឹក​ថ្ងៃ​ព្រស្បតិ៍៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT