Lampard ​៖​កំហុស​ដដែល ​កើត​ឡើង​ដដែល​នៅ​លើ​ក្រុម Chelsea ​

​ក្រុម Chelsea ​លេង​បាន​ស្មើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-២ ​ក្នុង​ទឹក​ដី​ខ្លួន​ឯង ​បើ​ទោះ​ជា​ពួកគេ​មាន​ឱកាស​នាំ​មុខ​ទៅ​ហើយ​ក៏​ដោយ។

​ក្រុម​តោ​ខៀវ ​បាន​បាត់​បង់​ពិន្ទុ​៧​ដង​មក​ហើយ​ក្នុង​ការ​ប្រកួត​១២​ប្រកួត​ក្នុង​ទឹក​ដី​របស់​ខ្លួន​នា​រដូវ​កាល​នេះ ​បើ​ទោះ​ជា​ពួកគេ​បាន​នាំ​មុខ​ដៃ​គូ​ហើយ​ក៏​ដោយ ក៏​តែងតែ​របូត​គ្រាប់​ទៅ​វិញ​ដែរ។ ជាមួយ​កំហុស​នៅ​តំបន់​ការពារ​នេះ ត្រូវ​បាន​លោក Lampard ​បញ្ជាក់​ថា​៖ “យើង​បាន​បង្កើត​ឱកាស​ច្រើន ប៉ុន្តែ​រឿង​ចាស់ ​កំហុស​ចាស់ ​បាន​កើត​ឡើង​ដដែល​ៗ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត ព្រោះ​ស្ថានភាព​ប្រកួត​ដូច​ប៉ះ Arsenal ​យើង​គួរ​តែ​បាន​៣​ពិន្ទុ។ ​ពួកគេ​នៅ​សល់​គ្នា​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ”។

រំលឹក​ថា​ក្នុង​ការ​ប្រកួត​នេះ David Luiz ​បាន​កាត​ក្រហម​តាំង​ពី​នាទី​២៦​ដើម​តង់​ទី​១។ ​ក្រុម Chelsea ​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​ក៏​ត្រូវ​ក្រុម​កាំភ្លើង​ធំ​ដែល​សល់​គ្នា​ត្រឹម​១០​នាក់​វាយ​បក​រហូត​តាម​បាន​ស្មើ​ ២-២ ​វិញ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT