មាន​ទាំង Bale,James និង Benzema ចូល​មក​ជួយ Real នៅ Copa del Rey យប់​នេះ

នា​ថ្ងៃ​ព្រហស្បតិ៍​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ក្លឹប Real Madrid នឹង​ត្រូវ​បើក​ការ​ប្រកួត​នៅ Copa del Rey វគ្គ ៣២ ក្រុម​ចុង​ក្រោយ​ទល់ Unionistas។

សមាសភាព​កីឡាករ​ទាំង ១៩ រូប​ក៏​ត្រូវ​បាន​អ្នកចាត់ការ​លោក Zinedine Zidane ធ្វើ​ការ​ជ្រើសរើស​រួច​ជា​ស្រេច​ហើយ​ដែរ ក្នុង​នោះ​គេ​ឃើញ​កីឡាករ​សំខាន់ៗ​បាន​ត្រលប់​មក​វិញ​ច្រើន​មិន​ថា​តែ​ James Rodriguez, Benzema និង Bale ខណៈ​ខ្សែ​ការពារ Sergio Ramos នៅ​ជួប​បញ្ហា​របួស​ដដែល។

បញ្ជី​កីឡាករ​ទាំង ១៩ រូប​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Courtois, Areola, Altube.

ខ្សែការពារ: Carvajal, Militao, Varane, Nacho, Marcelo, Mendy.

ខ្សែបម្រ: Casemiro, Valverde, James, Isco.

ខ្សែប្រយុទ្ធ Benzema, Bale, Vazquez, Jovic, Brahim, Vinicius.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT