បន្ទាប់ពី Zlatan Ibrahimovic បានចាកចេញពីទ្រនំទឹកដីអាមេរិក LA Galaxy ទីបំផុតក្លឹបមួយនេះក៏ស្រាប់តែយកបានខ្សែប្រយុទ្ធថ្មីដ៏ជំនាញមួយរូបទៀតគឺ Javier Hernandez ឬអ្នករាល់គ្នាស្គាល់ថាជា Chicharito ល្បីខ្លាំងនៅជំនាន់លេងឲ្យ Man Utd។
ក្លឹបចុងក្រោយរបស់កីឡាករម៊ិចស៊ីកូមុនមកចូលរួមនៅ LA គឺ Sevilla ដោយក្លឹបខាង MLS ព្រមព្រៀងលើតម្លៃខ្លួនរបស់គេថ្លៃ ៧ លានផោន។ ការចាកចេញរបស់គេឆ្លើយតបនឹងកខ្វះខាតពេលវេលាលេងក្រោមការដឹកនាំរបស់លោក Julen Lopetegui។
រំឭកថា Hernandez ជាជើងស៊ុតមួយរូបរបស់ជម្រើសជាតិម៊ិចស៊ីកូដែលរកបានសរុប ៥២ គ្រាប់។ ឆ្លើយតបនឹងការចាកចេញនេះដែរ លោកប្រាប់ថា៖ “នៅរយៈពេល ២ ឆ្នាំចុងក្រោយអ្នកចាត់ការបានផ្តល់ការជឿទុកចិត្តទៅលើកីឡាករដទៃជាជាងខ្ញុំ ហើយពេលនេះ LA Galaxy គឺគេប្រាប់ថាបានផ្តល់ទំនុកចិត្តមកលើខ្ញុំពេញទំហឹង”៕ ប្រភព៖ AF