សហព័ន្ធកីឡាបាល់​ទាត់​ថៃ​កំពុង​រើសជំនួយការថ្មី​មក​ធ្វើ​ការ​ជាមួយលោក Nishino

សហព័ន្ធកីឡាបាល់​ទាត់​ថៃ​កំពុង​តែ​ស្វែង​រក​​ជំនួយការ​ថ្មីដល់​លោក Nishino ដើម្បី​រៀបចំ​ក្រុម​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ World Cup 2022 វគ្គ​ជម្រុះជុំ​ទី​២​ដែល​នៅ​សល់។

Akira Nishino និង​ក្រុម​ជម្រើស​ជាតិ​ថៃ​ពិត​ជា​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ជោគជ័យ​ក្នុង​ពាន​រង្វាន់ AFC U23 Championship 2020​ខណៈ​ដែល​ពួក​គេ​ឡើង​សដល់​វគ្គ៨ក្រុម​ចុង​ក្រោយ​ប៉ុន្តែ​បែ​រជាចាញ់ U23អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​ប្រកួត​ដ៏​ជម្រូងចម្រាស់ ប៉ុន្តែ​បរាជ័យធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​នៃ​ព្រឹត្តិការណ៍​ SEA Games ២០១៩​ទៅ​វិញ។

គ្រូ​បង្វឹក​ជម្រើស​ជាតិថៃ​សញ្ជាតិ​ជប៉ុន​រូបនេះនឹង​ដឹកនាំ​ក្រុម​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022។​រឿង​ដែល​ត្រូវធ្វើ​ឡើង​ដំបូង​គឺ​ស្វែង​រក​ជំនួយការ​ថ្មី។ កាល​ពី​ដើម​ខែ​នេះ FAT មិន​បាន​បន្ត​កុងត្រា​ដល់​គ្រូ​ជំនួយ​សញ្ជាតិ​ស៊ែប៊ី​ដែល​បាន​សើច​មើល​ងាយ​គ្រូ​បង្វឹក​វៀតណាម​លោក Park នៅ​កីឡដ្ឋាន My Dinh Stadium។

ក្នុង​ការ​រើសជំនួយការ​ថ្មី​នេះ​សហព័ន្ធកីឡាបាល់​ទាត់​ថៃ​ចង់​បាន​បុគ្គលិក​ជា​ជន​ជាតិ​ជប៉ុន​ដែល​អាច​ធ្វើ​ការជាមួយលោក Akira Nisino បាន​ល្អ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ការ​សម្រេច​ចិត្ត​ចុងក្រោយ មាន​តែ​លោក Akira Nisino ​ម្នាក់​ប៉ុណ្ណោះ។ ក្រុម​ជម្រើស​ជាតិ​ថៃ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូល G ពី​ក្រោម​ម៉ាឡេស៊ី​និង​វៀតណាម​ហើយ​ថៃ​ខ្លួន​ឯង​ត្រូវ​ជួប​ក្រុម​ឥណ្ឌូនេស៊ី​ដែល​ឈរ​បាត​តារាង​ដើម្បី​បាន​ឈរ​កំពូល​តារាងឡើង​វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT