Dybala បានបង្ហាញការនឹកនាដល់មិត្តចាស់ Paul Pogb ដែលខ្លួនធ្លាប់រួមរស់នៅទ្រនំទឹកដីអ៊ីតាលីជាមួយគ្នានារដូវកាល ២០១៥/១៦ មុនពេលខ្សែបម្រើរូបនេះផ្លាស់ទៅចូលរួមនៅទឹកដី Old Trafford។
ផ្សាភ្ជាប់នឹងចចាមអារ៉ាមដែលល្ហិចល្ហៀងថា Paul អាចនឹងត្រលប់មក Turin វិញនោះ ខ្សែប្រយុទ្ធអាហ្សង់ទីនបាននិយាយថា៖ “Paul និងខ្ញុំមានទំនាក់ទំនងល្អជាមួយគ្នា នៅពេលដែលគាត់លេងនៅទីនេះ ដោយយើងតែងតែរកនឹកស្ទាយអបអរថ្មីជាមួយគ្នា”។
រូបគេបន្ត៖ “យើងស៊ុតបានច្រើនគ្រាប់ណាស់ បែបនេះស្ទាយអបអររមែងផ្លាស់ប្តូរញឹកញាប់ដែរ បែបនេះខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងគាត់អាចអបអររួមគ្នាម្តងទៀត”។
រំឭកថាកីឡាករបារាំងចូលរួមនៅក្លឹបអ៊ីតាលីអស់ ៤ ឆ្នាំបង្ហាញខ្លួនសរុបដល់ទៅ ១៧៨ ប្រកួតឯណោះ៕ ប្រភព៖ DailyMail