ជុំ​ជើង​វិញ​ហើយ កីឡាករ​សំខាន់ R.Madrid មួយ​រូប នឹង​មក​តតាំង​នៅ​ពាន Copa del Rey

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ មករា​នេះ ក្លឹប Unionistas នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្លឹប Real Madrid នៅ​ជំនួប​វគ្គ ៣២ ក្រុម​ ពាន​រង្វាន់ Copa del Rey (មាន​ផ្សាយ​ផ្ទាល់​លើ CTS Sports)។

កីឡាករ​សំខាន់ Karim Benzema នឹង​ត្រលប់​មក​ចូលរួម​វិញ បន្ទាប់​ពី​រូប​គេ​បាន​លេច​មុខ​នៅ​ទីលាន​ហ្វឹកហាត់​ថ្មីៗ​នេះ។ ៣ ប្រកួត​សំខាន់ៗ​កន្លង​ទៅ​រួម​បញ្ចូល​ទាំង​នៅ Spanish Super Cup វគ្គ​ផ្តាច់ព្រ័ត្រ ក៏ Benzema បាន​ខកខាន​ផង​ដែរ។

មិន​ត្រឹម​តែ Benzema ប៉ុណ្ណោះ​ទេ រួម​បញ្ចូល​ទាំង James Rodriguez ក៏​ដូច​ជា Gareth Bale ទំនង​នឹង​ត្រូវ​កោះហៅ​មក​ចូលរួម​ដូច​គ្នា លើកលែង​តែ​ Sergio Ramos ដែល​ជួប​បញ្ហា​របួស​ក​ជើង​ប្រហែល​មិន​ទាន់​អាច​ចូលរួម​ឡើយ។

យ៉ាងយូរ​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ប្រសិន​មិន​បន្ត​មាន​បញ្ហា​របួស នោះ​សមាសភាព​ពេញ​ជើង​ទាំង​អស់​មិន​ថា​តែ Marco Asensio, Eden Hazard, Sergio Ramos, Gareth Bale, Karim Benzema និង James Rodriguez ជា​ដើម ត្រូវ​វិល​ត្រលប់​មក​វិញ​ជា​ធម្មតា៕ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT