Everton ចាប់​ចិត្ត​ចង់​បាន​កីឡាករ ៣០ លាន​ផោន​ចេញ​ពី​ក្លឹប Juventus

តាម​របាយការណ៍​ពី​សារព័ត៌មាន Daily Mirror បាន​ចុះ​ផ្សាយ​ថា Everton ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Carlo Ancelotti កំពុង​ចាប់​ចិត្ត​ចង់​បាន Emre Can ឲ្យ​មក​ចូលរួម​នៅ​ទឹកដី Goodison Park ក្នុង​ពេល​ខាង​មុខ។

តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ Juventus រូប​នេះ ថ្លៃ​ប្រហែល ៣០ លាន​ផោន ដោយ​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​ Sarri នៅ Turin គឺ​អតីត​កីឡាករ​ហង្ស​ហាក់​គ្មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​ទាល់​តែ​សោះ។ កុងត្រា​របស់​កីឡាករ​វ័យ ២៦ ឆ្នាំ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២។

រាប់​មក​ទល់​បច្ចុប្បន្ន Can បង្ហាញ​ខ្លួន​ឲ្យ Juventus បាន​ត្រឹម ៤៥ ប្រកួត និង​រក​បាន ៤ គ្រាប់​ប៉ុណ្ណោះ​ចាប់​តាំង​ពី​សេះ​បង្កង់​យក​ចេញ​ពី​ទឹកដី Anfield៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT