Mbappe បង្ហើប​ពី​ក្តី​ស្រមៃ​ពាន​ធំ ៣ ចង់​ឲ្យ​បាន​នៅ​ឆ្នាំ ២០២០ នេះ

Kylian Mbappe បាន​បញ្ជាក់​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ជុំវិញ​បំណង​ប្រាថ្នា​លើ​ពាន​រង្វាន់​ធំៗ ៣ ដែល​ខ្លួន​ចង់​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ ២០២០ នេះ។

កីឡាករ​របស់ PSG និង​លេង​នៅ​ជម្រើស​ជាតិ​បារាំង វ័យ ២១ ឆ្នាំ​ធ្លាប់​ឈ្នះ World Cup ២០១៨ ម្តង​ហើយ។ ទន្ទឹម​នឹង​ព្រឹត្តិការណ៍​ធ្វើ​កម្មវិធី​សប្បុរសធម៌​របស់​ខ្លួន Mbappe និយាយ​ថា៖ “ពាន​ ៣ ដែល​ខ្ញុំ​ចង់​ឈ្នះ​រួម​មាន Champions League, European Championship និង Olympic Games”។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត៖ “ខ្ញុំ​ចង់​បំពេញ​ក្តី​ស្រមៃ​របស់​ខ្ញុំ ហើយ​ក៏​នឹង​មាន​មោទនភាព​នៅ​ពេល​នោះ​ប្រសិន​អាច​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប​សម្រាប់​ក្លឹប PSG និង​ប្រទេស​របស់​យើង​បាន”។

គួរ​រំឭក​ថា​កន្លង​ទៅ​ Mbappe ធ្លាប់​និយាយ​ហើយ​ថា​ប្រសិន​ការ​ទៅ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ឯ​ជប៉ុន ទទួល​ការ​រាំងស្ទះ​ពី​សំណាក់​ក្លឹប PSG នោះ​រូប​គេ​ផ្ទាល់​ក៏​មិន​ប្រកែក​អ្វី​នោះ​ដែរ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT