Mbappe៖ Zidane ​ជា Idol ​ដំបូង​របស់​ខ្ញុំ ​ក្នុង​វិស័យ​បាល់ទាត់​

​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​បាន​បញ្ជាក់​ថា​លោក Zidane ​គឺ​ជា Idol ​របស់​គេ​តាំង​ពី​តូច​មក​ម្ល៉េះ ​ហើយ​ប្រសិន​បើ​បាន​ធ្វើ​ការ​ជាមួយ​គ្នា ​នោះ​ជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​ហើយ​។

​ក្រុម Real Madrid ​តាម​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម PSG ​ខាង​លើ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ថ្លៃ​ខ្លាំង​មែនទែន។ ​លោក Zidane ​បើ​ទោះ​ជា​លើក​ទី​១​ទិញ​មិន​បាន ​ក៏​លោក​មិន​ទាន់​បោះ​បង់​ក្ដី​ស្រមៃ​ឡើយ ​ហើយ​ប្រភព​ជា​ច្រើន​នៅ​បារាំង​ក៏​បង្ហើប​ទៀត​ថា Mbappe ​អាច​នឹង​ចាកចេញ​នៅ​រដូវ​កាល​ក្រោយ។

ស្រប​ពេល​ជាមួយ​ដំណឹង​យ៉ាង​ច្រើន​នេះ ​សាមី​ខ្លួន​បាន​និយាយ​ដូច្នេះ​ថា​៖ “​កាល​នៅ​ក្មេង Idol ​បាល់ទាត់​របស់​ខ្ញុំ​គឺ Zidane ​បន្ទាប់​មក​ Ronaldo ​។ ​ខ្ញុំ​មាន​សំណាង​ណាស់​ដែល​បាន​លេង​ទល់ Idol ​របស់​ខ្ញុំ​កន្លង​មក។ ​ខ្ញុំ​មិន​ចង់​និយាយ​ពី​អនាគត​ឡើយ ព្រោះ​ពេល​នេះ​ខ្ញុំ​ផ្ដោត​តែ​លើ​ការ​លេង​ឱ្យ PSG ​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ឈ្នះ Champions League ជាមួយ​ក្រុម​នេះ​”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT