ក្រុម Real Madrid បានប្រកាសជាផ្លូវការ ទិញបានខ្សែបម្រើ Reinier ពីក្រុម Flamengo ហើយក្នុងតម្លៃខ្លួន៣០លានអឺរ៉ូ ជាមួយកុងត្រាដល់ឆ្នាំ២០២៦។
កីឡាករវ័យ១៨ឆ្នាំខាងលើនេះ ជាយុវជនលេចធ្លោម្នាក់នៅប្រទេសប្រេស៊ីល ហើយការទិញបាននេះគឺជារឿងល្អបំផុតមួយសម្រាប់ក្រុម Real Madrid ដើម្បីកសាងក្រុមសម្រាប់ថ្ងៃអនាគត។ មានក្លឹបជាច្រើនដូចជា Barcelona, Atletico Madrid, Paris Saint-Germain និង Manchester City សុទ្ធតែតាមទិញ Reinier ទាំងអស់ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចមកលេងនៅ Real Madrid ក្នុងតម្លៃខ្លួន៣០លានអឺរ៉ូ។
គិតត្រឹមពេលនេះ ក្រុម Real Madrid មានកីឡាករប្រេស៊ីលច្រើនមែនទែន ខណៈដែលពួកគេនោះសុទ្ធតែជាកីឡាករក្មេងៗនិងពេញសមត្ថភាពទាំងអស់។ នៅត្រឹម២ទៅ៣ឆ្នាំខាងមុខទៀត ក្រុម Real Madrid មិនបាច់ទៅចំណាយប្រាក់រយលានដើម្បីនាំកីឡាករល្អឡើយ គឺយុវជនថ្នាលទាំងអស់នេះ នឹងក្លាយជាកម្លាំងសំខាន់សម្រាប់ក្រុមមិនខាន៕ប្រភព៖ Marca