Yudia Ogawa ចូលហ្វឹកហាត់បានវិញហើយ ក្រោយប៉ះទង្គិចជាមួយស្វាយរៀងជាង១ខែ

ទីបំផុតរបួសត្រចៀករបស់ខ្សែបម្រើ Yudia Ogawa​ បានធូរស្បើយនិងអាចចូលមកហ្វឹកហាត់បានវិញជាមួយក្លឹបក្រសួងការពារជាតិ ត្រៀមប៉ះភ្នំពេញក្រោននាចុងសប្តាហ៍នេះ។

តាមការបញ្ជាក់របស់ក្លឹប Ogawa អាចមកចូលរួមលំហាត់ស្រាលៗបាន ប៉ុន្តែមិនទាន់រឹងមាំខ្លាំងដូចមុនឡើយ។ យ៉ាងណាក្តី គេអាចនឹងចូលលេងបានខ្លះក្នុងជំនួបតទល់ភ្នំពេញក្រោនក្នុងផ្ទះនាចុងសប្តាហ៍នេះ។

លោក ភា សុភក្ត្រា គ្រូបង្គោលក្រុមក្រសួងការពារជាតិអះអាងថា កំពុងតាមដានស្ថានភាពរបស់កីឡាករជំនាញ Free Kick រូបនេះ យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនទាន់ប្រាកដថាអាចលេងបានឬយ៉ាងណាទេ គឺរង់ចាំដល់ថ្ងៃប្រកួត។

Yudia Ogawa បានរងរបួសបែកក្រដាសត្រចៀកអំឡុងពេលប៉ះទង្គិចគ្នាជាមួយកីឡាករព្រះខ័នរាជស្វាយរៀង ដែលធ្វើឲ្យកីឡាករ៧នាក់បានជាប់ពិន័យសហព័ន្ធ។ ចំណែក Ogawa ត្រូវសម្រាកជាង១ខែមកហើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT