សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់អាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាន

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា  នាព្រឹកថ្ងៃទី  ១៨ខែ  មករា  ឆ្នាំ  ២០២០  បានរៀបចំ  វគ្គបណ្តុះបណ្តាលបច្ចេកទេស  ដល់  អាជ្ញាកណ្តាល  កីឡាវាយកូនឃ្លីលើតុ  កម្រិតមូលដ្ឋានដែលមានរយៈពេល  ៥ថ្ងៃចាប់ថ្ងៃទី១៨ដល់ថ្ងៃទី  ២២ខែមករាឆ្នាំ២០២០  នៅលេខាធិការដ្ឋាន  សហព័ន្ធដំបូលទូក  នៃ  ពហុកីឡដ្ឋានជាតិ។

វគ្គនេះបង្រៀនដោយ  លោកគ្រូ  ស៊ុន  រតនា  ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ  របស់  កម្ពុជាហើយលោកបានប្រឡងជាប់  កីឡាវាយកូនឃ្លីលើតុ  កាលឆ្នាំ២០១០  ដោយទទួលស្គាល់ពី  សហព័ន្ធកីឡាវាយកូនឃ្លីលើតុ  អន្តរជាតិ  “ITTF”  ដែលមាន  សិក្ខាកាមចូលរួមចំនួន២៦នាក់  ក្រោមការឧប្ថម្ភគាំទ្រថវិកាពី  ក្រសួងអប់រំ យុវជន និងកីឡា។

លោក  ស៊ុនសុទ្ធារិទ្ធ  អគ្គលេខាធិការ  នៃ  សហព័ន្ធបានមានប្រសាសន៍ថា  វគ្គបណ្តុះបណ្តាលបច្ចេកទេស  អាជ្ញាកណ្តាល  កីឡាវាយកូនឃ្លីលើតុ  សហព័ន្ធមានគោលបំណង  ២ធំៗគឺ  សហព័ន្ធ  ចង់ពង្រឹង  សមត្ថភាពអាជ្ញាកណ្តាល  ថ្នាក់ជាតិ  ឲ្យបានរឹងមាំ  អាជ្ញាកណ្តាល  ពិតប្រាកដថ្នាក់ជាតិសិន បន្ទាប់មកយើងនឹងជំរុញពួកគាត់ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ។

លោកបានបន្តថា  ការជំរុញឲ្យក្លាយជា  អាជ្ញាកណ្តាល  កម្រិតអន្តរជាតិ  នេះដើម្បីត្រៀមខ្លួនរបស់  សហព័ន្ធ  សម្រាប់ព្រឹត្តិការណ៍ការប្រកួត  SEAGAMES2023  លើកទី  ៣២  ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួតនោះក្នុងការប្រើប្រាស់អាជ្ញាកណ្តាលកម្រិតអន្តរជាតិ  របស់  កម្ពុជា   ឲ្យអស់សមត្ថភាពកុំឲ្យយើងពឹងពាក់អន្តរជាតិច្រើនពេក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT