អ្នកប្រដាល់​វៀតណាម​ Truong Dinh Hoang ឡើង​ការពារ​ខ្សែ​ក្រវាត់​WBA ខែ​ក្រោយ​ជាមួយកីឡាករ​ថៃ

អ្នកប្រដាល់​វៀតណាម Truong Dinh Hoang​ នឹង​ឡើង​ការពារពិភពលោក​ WBA ទម្ងន់ ៧៦​គីឡូក្រាម​នៅ​ប្រទេស​ហ្វីលីពីន​ខែ​ក្រោយ​នេះ។​រូប​គេ​នឹង​ត្រូវ​ជួប​កីឡាករ​ថៃ Yuttanna Wongda នៅថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ក្នុងប្រភេទប្រដាល់​សាកលអាជីពប្រកួត​១២​ទឹក​នៅ​ក្នុង​កម្មវិធី​ Highland International Boxing Promotion នៅ​សង្វៀន Manila Arena។

Wongda វ័យ​៣១ឆ្នាំ​កំពុងកាន់​កំណត់​ត្រា​ឈ្នះ១៤​ដង​(ឈ្នះសន្លប់១០​)​និង​ចាញ់​២៥​ដង ក្នុង​ចំណោម​ការ​ឡើង​សង្វៀន​៣៩​ដង​ប៉ុន្តែ​រូបគេ​មាន​បទ​ពិសោធប្រកួត​ច្រើន​ជាង​ម្ចាស់​ខ្សែ​ក្រវាត់វៀតណាម​ដែល​ទើប​ឡើង​មក​ប្រកួត​លក្ខណៈ​អាជីព​នៅ​ឆ្នាំ​២០១៩។ កាល​ពី​ព្រឹត្តិការណ៍ SEA Games 2019 Hoang បាន​មេដាយ​ប្រាក់​ក្នុង​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម។

គាត់​ធ្លាប់​ឈ្នះ​មេដាយមាស​កាល2015 SEA Games​ប៉ុន្តែបាន​ចូល​និវត្តន៍អស់​មួយរយៈ​ដោយ​សាររបួសពេល​ដែលចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Olympics 2016។ ​រូប​គេ​បាន​ត្រឡប់​មក​វិញ​កាល​ពី​ឆ្នាំ​មុន​ហើយ​ឡើង​ប្រកួត​បែប​លក្ខណៈ​អាជីពហើយ​កីឡាករ​វ័យ​២៩ឆ្នាំនេះ​ក៏​ដល់​វ័យ​ជិត​ចូល​និវត្តន៍​ព្រោះ​កាន់​តែ​ចាស់​ទៅ​ហើយ។

ឡើង​ប្រកួត​បែប​លក្ខណៈ​អាជីព​លើក​ដំបូង​គាត់​បាន​យក​ឈ្នះ​កីឡាករ​ថៃ Arthit Bunphloeng​ហើយ​បន្ទាប់​មក​គាត់​បាន​ឈ្នះ​កីឡាករ​កូរ៉េខាងត្បូង Lee Gyu Huyn ក្នុង​ទឹក​ទី​១០​កាល​ពី​ថ្ងៃ​ទី១៩​ខែ​តុលា​ហើយ​ឈ្នះ​ខ្សែ​ក្រវាត់ WBA​នេះ​តែ​ម្ដង៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT