គិត​មក​ទល់​ពេល​នេះ Messi នាំ​មុខ Ronaldo មួយ​គ្រាប់​ឲ្យ​គត់ នៅ​គ្រាប់​បាល់​លីគ​សរុប

ត្បិត​កាល​ពី​យប់មិញ Cristiano Ronaldo អាច​រក​បាន ២ គ្រាប់​នៅ​ជំនួប​ទល់ Parma និង Lionel Messi ធ្វើ​បាន​តែ ១ គ្រាប់​ក្តី ប៉ុន្តែ​គិត​សម្រាប់​គ្រាប់​បាល់​សរុប​គឺ​នៅ​តែ M10 នាំ​មុខ CR7 ដដែល។

ការ​រក​គ្រាប់​បាល់​របស់ Ronaldo មាន​ការ​ធ្លាក់​ចុះ​បន្តិច​ពេល​ផ្លាស់​ទៅ Serie A ជា​ហេតុ​ធ្វើ​ឲ្យ​ភាព​ប្រកៀកប្រកិត​បាន​កើត​មាន​នៅ​ចុង​ឆ្នាំ ២០១៩ និង​ចូល​មក​ដល់​ដើម​ឆ្នាំ ២០២០ នេះ។ មក​ទល់​ពេល​នេះ Ronaldo រក​បាន ៤៣២ គ្រាប់ រី​ឯ Messi មាន ៤៣៣ គ្រាប់ នេះ​គ្រាប់​បាល់​ក្នុង​លីគ​សរុប។

ចំពោះ​ចំនួន​ប្រកួត Messi ​ប្រើ​ពេល​ត្រឹម ៤៦៧ ប្រកួត ស្រប​ពេល Ronaldo ​ប្រើ​ពេល ៥៣៦ ប្រកួត បែប​នេះ​បើ​គិត​អត្រា​ភាគរយ​ជោគជ័យ​រៀងរាល់​ការ​ប្រកួត​ក៏​នៅ​តែ M10 ជា​អ្នក​នាំ​មុខ​ដដែល៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT