Xavi បំបែក​កំណត់ត្រា​មួយ​មិន​ធ្លាប់​កើត​មាន​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​ប្រទេស​កាតា

Xavi Hernandez ដែល​បដិសេធ​សំណើ​ទៅ​ដឹកនាំ​ក្លឹប Barcelona ហើយ​បន្ត​ឈរ​ជើង​នៅ Al Sadd នាម​ជា​អ្នកចាត់ការ ថ្មីៗ​នេះ​ទើប​តែ​ទទួល​បាន​ជ័យជម្នះ​នៃ​ពាន​រង្វាន់ Qatar Cup ក្រោយ​បំបាក់​ Al Duhail នៅ​លទ្ធផល ៤-០។

កំណត់ត្រា​មួយ​ដែល Xavi ទទួល​បាន គឺ​អតីត​ខ្សែ​បម្រើ​នៅ Barcelona រូប​នេះ បាន​ក្លាយ​ជា​បុគ្គល​ដំបូង​ដែល​អាច​ប្រើ​ឈ្មោះ​ជា​កីឡាករ​និង​ជា​អ្នកចាត់ការ​ឈ្នះ​ពាន​រង្វាន់ Qatar Cup ដោយ​នៅ​នាម​ជា​កីឡាករ​លើក​ម្តង​នា​ឆ្នាំ ២០១៧ ហើយ ២០២០ នេះ​ឈ្នះ​នាម​ជា​អ្នកចាត់ការ​ថែម​ទៀត។

គួរ​បញ្ជាក់​ថា​នៅ Qatar Star League ក្លឹប Al Sadd ក៏​មិន​ណយ​នោះ​ដែរ ដោយ​ឈរ​លេខ ៣ មាន ២១ ពិន្ទុ ចាញ់ ៩ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Al-Duhail៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT