Busquets ៖ ​ក្រោម​ការ​ដឹក​នាំ​ថ្មី ​Barca ​អាច​ឈ្នះ​ពាន​ទាំង​អស់​រដូវ​កាល​នេះ​

​ខ្សែ​បម្រើ Busquets ​មាន​ជំនឿ​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​លោក Quique Setien ​ហើយ​ជឿ​ជាក់​ថា​នា​រដូវ​កាល​នេះ ​ក្រុម Barcelona ​អាច​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​។

​ប្រកួត​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី ក្រុម Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ១-០ ​ល្មម​៣​ពិន្ទុ​សម្រាប់​ពួកគេ​ឡើង​ឈរ​លើ​កំពូល​តារាង La Liga ​វិញ។ ​ជាមួយ​អ្នក​ចាត់ការ​ថ្មី​នេះ ​ក្រុម​កីឡាករ​ទាំង​អស់​ហាក់​ដូចជា​សប្បាយ​ចិត្ត ​ហើយ​ការ​ប្រកួត​យប់មិញ ​ក្រុម​នេះ​ក៏​បាន​ប៉ះ​បាល់​ច្រើន​បំផុត​ផង​ដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT