Messi ​ជួយ Barca ​យក​ឈ្នះ Granada ​១-០ ​ឡើង​លេខ​១​កំពូល​តារាង​វិញ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ១-០ ​ដោយ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ជា​អ្នក​ជួយ​ក្រុម​យក​បាន​៣​ពិន្ទុ​នេះ។

​​ក្រុម Barcelona ​នៅ​តែ​មិន​ទាន់​អាច​សម្រប​ជាមួយ​ទម្រង់​លេង​ថ្មី​របស់​លោក Quique Setien ​បាន​ច្បាស់​នោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ ពួកគេ​អាច​យក​បាន​៣​ពិន្ទុ​ដដែល ដោយ​ត្រូវ​អរគុណ​ទៅ Messi ​ជា​អ្នក​រក​បាន​១​គ្រាប់។ ជ័យជម្នះ​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ពួកគេ​បន្ដ​ឈរ​នៅ​កំពូល​តារាង​បាន​ទៀត ​ដោយ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Real Madrid ​ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។

Setien ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Barcelona ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “​ខ្ញុំ​មើល​ឃើញ​ពួក​យើង​លេង​ល្អ ​ហើយ​បាន​បង្កើត​ឱកាស​ជា​ច្រើន។ យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​មួយ​សម្រាប់​ការ​ប្រកួត​នេះ ​ហើយ​យើង​នឹង​ពង្រឹង​បន្ថែម​ទៀត ​ដើម្បី​ឱ្យ​កាន់​តែ​ល្អ​សម្រាប់​ការ​ប្រកួត​បន្ដបន្ទាប់​ទៀត”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT