• Rashford ​របួស ត្រូវ​សម្រាក​ដល់​៣​ខែ​ឯ​ណោះ ​

    ​ខ្សែ​ប្រយុទ្ធ Marcos Rashford ​មិន​អាច​ចូល​លេង​ជួយ​ក្រុម Manchester United ​ទល់​ក្រុម Liverpool ​បាន​នោះ​ទេ​កាល​ពី​យប់មិញ ដោយសារ​តែ​រូបគេ​មាន​របួស​ត្រូវ​សម្រាក​ដល់​៣​ខែ​ឯ​ណោះ។

    ​ក្រុម Man Utd ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​ក្នុង​លទ្ធផល ២-០។ ​ជាមួយ​ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​ថា​ក្រុម​បិសាច​ក្រហម​ដែល​មាន​កីឡាករ​របួស​ច្រើន​នាក់​នោះ ​ហាក់​ដូចជា​ចាញ់​ប្រៀប​ក្រុម​ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​ខ្លាំង​មែនទែន។ ​ក្រុម​របស់​លោក Ole ​មិន​មាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Rashford ​នោះ​ទេ ​ព្រោះ​រូបគេ​បាន​រង​របួស​ចង្កេះ ដែល​ត្រូវ​សម្រាក​ដល់​ទៅ​៣​ខែ​ឯ​ណោះ។

    អវត្តមាន​ច្រើន​ខែ​យ៉ាង​នេះ តម្រូវ​ឱ្យ​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​ពិចារណា​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជួយ​ក្រុម​បន្ថែម​ទៀត​ហើយ​នៅ​ខែ​មករា​នេះ។ ខណៈ​ដែល​ការ​ចរចា​យក Bruno ​ពី​ក្រុម Sporting ​មក​នោះ ក៏​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ​ដោយ​ទាក់​ត្រឹម​តម្លៃ​ផ្ទេរ​តែ​ម្ដង៕ប្រភព៖​ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT