Ciro Immobile ហាក់ស៊ុតមិនប្រណីជើងទាល់តែសោះ ដោយកាលពីយប់មិញ Lazio យកឈ្នះ Sampdoria ៥-១ គឺមាន ៣ គ្រាប់ជារបស់ Immobile។
៣ គ្រាប់នេះហើយបានរុញឲ្យគ្រាប់បាល់សរុបនៅលីគរបស់កីឡាករសញ្ជាតិអ៊ីតាលីបានកើនឡើងដល់ទៅ ២៣ គ្រាប់ហើយ នាំមុខដាច់ផឹងនៅចំណាត់ថ្នាក់ Top Scorer ប្រចាំលីគកំពូល Serie A រដូវកាល ២០១៩/២០។
ក្នុងនោះបើធៀបនឹង Cristiano Ronaldo និង Romelu Lukaku ដែលជាអ្នកឈរលេខបន្ទាប់មានត្រឹម ១៤ គ្រាប់ពោលគឺខុសគ្នាដល់ទៅ ៩ គ្រាប់។ Joao Pedro មាន ១១ គ្រាប់ ស្របពេល Lautaro Martinez/Luis Muriel មាន ១០ គ្រាប់រៀងខ្លួន៕ ប្រភព៖ BBC