• បើក​ឆាក​ដំបូង ស៊ុត Hat-Trick ភ្លាម Haaland បោះ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ

    Erling Haaland បាន​ស៊ុត​បាល់ Hat-Trick នៅ​ប្រកួត​លើក​ដំបូង​ឲ្យ​ក្លឹប Dortmund ក្រោយ​ពេល​ចាកចេញ​ពី​ក្លឹប RB Salzburg របស់​ប្រទេស​អូទ្រីស។

    ៣ គ្រាប់​ដ៏​មាន​តម្លៃ​កាល​ពី​យប់​មិញ ត្រូវ​បាន Haaland និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​នឹង​វា ដោយ​ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​នោះ​ទេ ពេល​នេះ​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្លឹប​ដ៏​អស្ចារ្យ ជាមួយ​មិត្ត​រួម​ក្រុម​ល្អៗ​ជា​ច្រើន ពោល​គឺ​មក​ទល់​នេះ​ខ្ញុំ​មក​ដើម្បី​ស៊ុត អ៊ីចឹង​វា​ពិត​ជា​ការ​បង្ហាញ​ខ្លួន​ដ៏​ល្អ​មួយ”។

    រូប​គេ​សង្កត់​ធ្ងន់ ក្រោយ​មិន​បាន​លេង​ពេញ ៩០ នាទី ត្រឹម​នាម​ជា​កីឡាករ​បម្រុង​យ៉ាង​បែប​នេហ​ថា៖ “តើ​ខ្ញុំ​អាច​លេង​បាន ៩០ នាទី​ពេញ​ដែរ​ទេ? មើល​តែ​លទ្ធផល​ខ្ញុំ​សម្រេច​បាន​ថ្ងៃ​នេះ​ទៅ​ដឹង​ហើយ”៕ ប្រភព៖ AF

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT