Jadon Sancho ក្លាយ​ជា​កីឡាករ​ដំបូង​អាច​ស៊ុត ១០ + Assist ១០ ប្រចាំ​លីគ​អឺរ៉ុប​រដូវ​កាល​នេះ

Jadon Sancho ​បាន​ប្រែ​ក្លាយ​ជា​កីឡាករ​នៅ​លីគ​កំពូល​ទាំង ៥ មុន​គេ​បង្អស់​ដែល​អាច​ស៊ុត​បាល់​លើស​ពី ១០ គ្រាប់​និង Assist លើស​ពី ១០ គ្រាប់​នា​រដូវ​កាល ២០១៩/២០ នេះ។

Jadon Sancho

Jadon Sancho

ត្រឹម​ការ​បង្ហាញ​ខ្លួន ១៦ ប្រកួត យុវជន​ឆ្នើម​របស់ Dortmund ដែល​កំពុង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​នេះ ជាប់​ឈ្មោះ​ក្នុង​ការ​រក​គ្រាប់​បាល់​សរុប​ចំនួន ២០ លើក​ហើយ ដោយ​រាប់​ទាំង​ការ​ស៊ុត ១ + Assist ១ នៅ​ជំនួប​យក​ឈ្នះ Augsburg លទ្ធផល ៥-៣ កាល​ពី​យប់​មិញ​ផង។

មូលហេតុ​នេះ​ហើយ​ទើប​ក្លឹប​ជា​ច្រើន​មិន​ថា​តែ Man Utd, Chelsea, Real Madrid សុទ្ធ​សឹង​តែ​ធ្លាប់​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​អង់គ្លេស ចេញ​ពី​ក្រញាំ​របស់​ក្លឹប Borussia Dortmund ព្រោះ​ជឿជាក់​ថា​ទៅ​ថ្ងៃ​មុខ Sancho នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ​បន្ថែម​ទៀត៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT