Ziyech ប្រាប់​ថា​បុគ្គល​ម្នាក់ តាម​អូសទាញ​ខ្លួន​ពីរ​លើក​ហើយ តែ​អត់​ព្រម​ទៅ

Hakim Ziyech កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​ក្លឹប Ajax បាន​ទម្លាយ​ថា​លោក Monchi ដែល​សព្វថ្ងៃ​ជា​នាយក​ជាន់​ខ្ពស់​របស់​ក្លឹប Sevilla ធ្លាប់​ទាក់ទង​ចង់​ឲ្យ​ខ្លួន​ចាកចេញ​ពី​លីគ​ហូឡង់​ពីរ​លើក​រួច​មក​ហើយ។

Ziyech បាន​សង្កត់​ធ្ងន់​ថា​តាំង​ពី​ពេល Monchi នៅ​ជា​ប្រធាន​ផ្នែក​កីឡា​នៅ​ក្លឹប AS Roma របស់​អ៊ីតាលី ពេល​នោះ​ព្យាយាម​អូសទាញ​ខ្លួន​ម្តង​ដែរ តែ​ខ្លួន​បដិសេធ រហូត​ពេល​មក​ធ្វើ​នៅ Sevilla ក៏​ទាក់ទង​មក​ម្តង​ទៀត តែ​សាមី​ខ្លួន​នៅ​បន្ត​បដិសេធ។

រំឭក​ថា Ziyech ជា​ខ្សែ​បម្រើ​ដ៏​លេចធ្លោ​មួយ​រូប​នៅ​ពេល​បច្ចុប្បន្ន ដោយ​នៅ​លីគ Eredivisie រូប​គេ​រក​បាន ៦ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ១៧ ប្រកួត។ ជាក់ស្តែង​អនាគត​របស់​កីឡាករ​ហូលង់​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​មិន​គង់វង្ស​ទៀត​នោះ​ទេ ពោល​ទំនង​ជា​ត្រូវ​ចាកចេញ​ទៅ​ក្លឹប​កំពូល​ណា​មួយ​ក្នុង​ពេល​ខាង​មុខ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT