លោក Pep Guardiola បានបញ្ជាក់ថាលោកនឹងមិនចាកចេញពីក្រុម Manchester City ឡើយ លុះត្រាតែក្លឹបបណ្ដេញចេញតែម្ដង បើមិនដូច្នេះទេនឹងបន្ដដឹកនាំរហូតអស់កុងត្រា។Man City ជោគជ័យខ្លាំងឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស២រដូវកាលជាប់គ្នាតែម្ដង។ តែសម្រាប់រដូវកាលនេះវិញ ពួកគេហាក់ដូចជាជួបបញ្ហាច្រើន ដូចជាកីឡាកររបួសជាដើម។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេលេងស្មើក្រុម Crystal Palace ក្នុងដីខ្លួនឯង ២-២ ទៀត ដោយកីឡាករ Fernandinho ជាអ្នកធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៩០។
លោក Pep បាននិយាយពីទម្រង់លេងមិនល្អរបស់ក្រុមនារដូវកាលនេះថា៖ “រឿងចាកចេញ? ទាល់តែពួកគេបណ្ដេញខ្ញុំ។ ខ្ញុំនឹងបន្ដនៅទីនេះ ១០០%។ គ្មានអ្នកចាត់ការណាឈ្នះរហូតទេ។ ខ្ញុំរីករាយក្នុងការធ្វើការងារជាមួយកីឡាករទាំងអស់គ្នា។ យើងចាញ់ប្រកួតខ្លះ វាជារឿងធម្មតា។ យើងត្រូវយកវាមកមើល និងកែប្រែកំហុសរបស់យើង”៕
ប្រភព៖ BBC