• គ្រូ Barca ​ថា​យប់​នេះ​មិន​គិត​លើ​លទ្ធផល​ខ្លាំង​ពេក​ទេ ​សំខាន់​លេង​ល្អ​មើល​

    លោក Quique Setien ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម FC Barcelona ​បាន​លើក​ឡើង​ថា​លទ្ធផល​មួយ​មុខ ​មិន​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត​នោះ​ទេ ប៉ុន្តែ​រឿង​ទម្រង់​លេង​ក្រុម​ទើប​ជា​អ្វី​ដែល​សំខាន់​បំផុត។ក្រុម Barcelona ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Granada ​នៅ​រាត្រី​នេះ ​ក្នុង​ក្របខណ្ឌ La Liga ​របស់​អេស្ប៉ាញ។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​គឺ​ជា​ប្រកួត​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Setian ​ក្រោយ​ពី​ក្លឹប​ប្រកាស​តែងតាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​អ្នក​ចាត់ការ​ថ្មី​រូប​នេះ ​តែងតែ​និយាយ​ពី​ការ​ផ្ដោត​លើ​ទម្រង់​លេង​ល្អ​មើល​របស់​ក្រុម ​ជា​ជាង​លទ្ធផល​ចាញ់​ឈ្នះ។

    ជាក់​ស្ដែង​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ ​លោក​បាន​និយាយ​ថា​៖ “​ខ្ញុំ​តែងតែ​ចង់​ឈ្នះ​ការ​ប្រកួត។ ប៉ុន្តែ​បើ​ឈ្នះ​ដោយ​លេង​អាក្រក់​មើល ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ខ្ញុំ​មិន​ដែល​ប្រាប់​កីឡាករ​ណា​ថា​លទ្ធផល​ជា​រឿង​សំខាន់​បំផុត​ឡើយ។ យើង​គ្រប់​គ្នា​ដឹង​ហើយ ប្រសិន​បើ​យើង​លេង​ល្អ​នោះ​ភាគរយ​ឈ្នះ​នឹង​មាន​ច្រើន ​ហើយ​ខ្ញុំ​តែងតែ​ចង់​ឱ្យ​កូន​ក្រុម​លេង​ឱ្យ​បាន​ល្អ​បំផុត”៕

    ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT