Ole ​ថា Liverpool ​ចាំ​បាន​លើក​ពាន​សិន ចាំ​ថា​ខ្លួន​ជា​ក្រុម​ល្អ​នៅ​អង់គ្លេស​

​លោក Ole Gunnar Solskjaer ​បាន​បញ្ជាក់​ថា​ក្រុម​ល្អ​មួយ​នៅ​អង់គ្លេស គឺ​ត្រូវ​រង់ចាំ​ដល់​ចប់​រដូវ​កាល ​លើក​ពាន​រង្វាន់​លីគ​សិន ចាំ​ចាត់​ទុក​ថា​ជា​ក្រុម​ល្អ។​ក្រុម Manchester United ​របស់​លោក Ole ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Liverpool ​ក្នុង​ទឹក​ដី​របស់​ពួកគេ ​នៅ​ម៉ោង​១១;៣០នាទី​យប់​នេះ​ហើយ។ ​ការ​ប្រកួត Red Derby ​នេះ ​នឹង​កាន់​តែ​ជក់​ចិត្ត ត្បិត​អី​ក្រុម Man Utd ​រដូវ​កាល​នេះ​ស្ថិត​នៅ​លេខ​ក្រោម​មែន ប៉ុន្តែ​ពួកគេ​លេង​បាន​ល្អ​ណាស់​នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំង​ៗ។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​គ្នា ១-១ ។

មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា​៖ “​ក្រុម Liverpool ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​លើក​ពាន​នា​រដូវ​កាល​នេះ។ ​ប៉ុន្តែ​ពួកគេ​មិន​ទាន់​អាច​ចាត់​ទុក​ថា​ជា​ក្រុម​ល្អ​នៅ​ពេល​នេះ​ទេ ​ត្រូវ​រង់ចាំ​ដល់​ចប់​រដូវ​កាល​សិន។ ​នៅ​មាន​ប្រកួត​ពិបាក​ៗ​ជា​ច្រើន​ទៀត ដែល​ក្រុម​នេះ​ត្រូវ​ប៉ះ​នៅ​ពេល​ខាង​មុខ”៕

ប្រភព៖ Manchestereveningnews

  • Ole ​ថា Liverpool ​ចាំ​បាន​លើក​ពាន​សិន ចាំ​ថា​ខ្លួន​ជា​ក្រុម​ល្អ​នៅ​អង់គ្លេស​