Real Madrid ​ឡើង​ឈរ​កំពូល​តារាង​សិន ​ក្រោយ​ឈ្នះ Sevilla ​២-១​

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-១ ​ដោយ​ខ្សែ​បម្រើ Casemiro ​ជា​អ្នក​រក​បាន​ទាំង​២​គ្រាប់​ដ៏​សំខាន់​នេះ ​ក្នុង​ការ​ប្រកួត La Liga ​។ក្រុម Real Madrid ​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ដាក់​សម្ពាធ​ច្រើន​លើ​ក្រុម​ភ្ញៀវ ​រហូត​រក​បាន​១​គ្រាប់​ដោយ Casemiro ​ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ខាង Sevilla ​ក៏​រក​បាន​តាម​ស្មើ​វិញ។ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​មែន ​ក្រុម​របស់​លោក Zidane ​អាច​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ថែម​ទៀត ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង ​ដោយ​កីឡាករ​ប្រេស៊ីល​ខាង​លើ​ដដែល។ ​ចប់​ការ​ប្រកួត ​អធិរាជ​ស ឈ្នះ​ក្នុង​លទ្ធផល ២-១។

ជាមួយ​ការ​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​៣​ពិន្ទុ​លើស​ក្រុម Barcelona ​ដែល​ត្រូវ​ប្រកួត​យប់​នេះ​សិន​ហើយ។ ប្រសិន​បើ​ក្រុម​អ្នក​មាន​បុណ្យ​ភ្លាត់​ចាញ់​ឬ​ស្មើ ​នោះ​ក្រុម Real Madrid ​នឹង​ឈរ​នៅ​កំពូល​តារាង៕

ប្រភព៖ DailyMail

  • Real Madrid ​ឡើង​ឈរ​កំពូល​តារាង​សិន ​ក្រោយ​ឈ្នះ Sevilla ​២-១​